កីឡាករ​ Rodri ចុះកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំបន្តទៀត ជាមួយនឹង Man City

កីឡាករឆ្នើមសញ្ជាតិអេស្ប៉ាញ បានចុះកិច្ចសន្យាបន្តរយៈពេល ៥ឆ្នាំ ដែលនឹងបន្តរូបគាត់ឱ្យលេងនៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ២០២៧។

ខ្សែបម្រើអន្តរជាតិរបស់អេស្ប៉ាញ កីឡាករ​ Rodri បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំ ដែលនឹងរក្សាគាត់នៅ Manchester City រហូតដល់ឆ្នាំ២០២៧​។ ខ្សែបម្រើរូបនេះគឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលម្ចាស់ជើងឯក Premier League មានបំណងរក្សាទុកបន្តបន្ទាប់ទៀត បន្ទាប់ពីបានក្លាយជាសមាជិកដ៏សំខាន់នៃក្រុមរបស់លោក Pep Guardiola។ 

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង​ City កាលពីឆ្នាំ២០១៩ បន្ទាប់ពីផ្លាស់មកពី Atletico Madrid ក្នុងតម្លៃ ៦២.៨លានផោន (៧០លានដុល្លារ) ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះពាន Premier League។

កីឡាករ​ Rodri បាននិយាយថា "ការចូលរួមជាមួយនឹង City ក្នុងឆ្នាំ២០១៩ គឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើនៅក្នុងអាជីពរបស់ខ្ញុំ” គាត់ក៏បានបន្ថែមទៀតថា "ខ្ញុំស្រលាញ់ទីនេះគ្រប់វិនាទី៕”

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង